Showing posts with label KhmerStory. Show all posts
Showing posts with label KhmerStory. Show all posts

Wednesday, 7 May 2014

ចៅសុក្រចៅសៅរ៍


កាលពីព្រេងនាយមានមាន បុរស២នាក់សំឡាញ់នឹងគ្នាមួយ ឈ្មោះចៅសុក្រ មួយឈ្មោះ ចៅសៅរ៍ បានបួសនៅវត្ត មួយជាមួយគ្នា ។ បួសយូរបន្តិច ក៏សឹកមកវិញ ហើយក៏ធ្វើជា សំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា "បើអ្នកណាក្រត្រូវ ជួយគ្នា " ហើយបុរសទាំងពីរ នាក់ក៏មានប្រពន្ធកូន នៅរកស៊ីទីទៃពីគ្នា ។ ចៅសុក្រ រកស៊ីទៅមាន ទ្រព្យរបស់ច្រើន។ ឯចៅសៅរ៍ ល្ងង់ខ្លៅក្រលំបាក ហើយប្រពន្ធមានសហាយផង។ ចៅសុក្រ ដឹងថាប្រពន្ធ ចៅសៅរ៍មានសហាយហើយក្រលំបាកដូច្នោះ ទៅសួរចៅសៅរ៍ ទៅដល់ឃើញចៅសៅរ៍ ក្រលំបាកមែន ក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយ ថា " ត្រូវឯងតាមពាក្យអញ " ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ។ ចៅសុក្រ ក៏បបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើជាក្តារ មឈូសលក់ ។

ចៅសៅរ៍ តាមពាក្យ ចៅសុក្រ ក៏ព្រមទៅជាមួយគ្នា ។ ឯកូនសេដ្ឋីដែល មានសហាយនឹងនាងប៉ិច ជាប្រពន្ធ ចៅសៅរ៍ ឃើញចៅសៅរ៍ មិននៅផ្ទះក៏ទៅដេកនឹង ប្រពន្ធចៅសៅរ៍ រួចហើយវិលមកផ្ទះវិញ។ ចៅសុក្រ និង ចៅសៅរ៍ ធ្វើបាន ក្តារមឈូស មួយ ក៏យកមកដាក់ក្នុងផ្ទះហើយទៅធ្វើក្តារមឈូសទៀត។ កូនសេដ្ឋីក៏ទៅដេកនឹងនាង ប៉ិចទៀត។ ដល់ពាក់កណ្តាលផ្លូវអាធ្រាតចៅសុក្រ និង ចៅសៅរ៍មកផ្ទះវិញ ចៅសុក្រខំ ដើរប្រញាប់មកមុន ស្រែកហៅ ប្រពន្ធចៅសៅរ៍ឲ្យបើកទ្វារ។ ឯកូនសេដ្ឋីក៏ភិតភ័យរត់ពុំ រួចនាងប៉ិច ឲ្យសហាយចូលដេកក្នុងក្តារមឈូសហើយទៅបើកទ្វារឲ្យចៅសុក្រចៅសៅរ៍ ចូលទៅក្នុងផ្ទះ។ នាងប៉ិចសួរថា "ដូចមេ្តចបានជាវិលមកវិញ"។ ចៅសៅរ៍ប្រាប់ថា "ចៅ សុក្រឈឺក្បាលហៅវិលមកវិញ " ។ ហើយចៅសៅរ៍ ប្រាប់ទៅនាងប៉ិចឲ្យដណ្តាំបាយស៊ី ស៊ីបាយរួចហើយដោយ ចៅសុក្រដឹងថា សហាយនាងប៉ិច ដេកក្នុង ក្តារមឈូសក៏ប្រាប់ ទៅចៅសៅរ៍ថា " រកផ្តៅចងក្តារមឈូសទុកក្រែងចោរលួច " ចៅសៅរ៍ ក៏យកផ្តៅមក ចងក្តារមឈូស ទុកក្រែងចោរលួច ចៅសៅរ៍ក៏យកផ្តៅទៅចងរួចស្រេច ហើយយកដែក គោលបោះថែមទៀត។

ឯចៅសៅរ៍ពុំដឹងថា ប្រពន្ធមានសហាយក៏ធ្វើតាមពាក្យចៅសុក្រ បង្គាប់។លុះព្រឹកឡើងចៅសៅរ៍ ប្រើប្រពន្ធឲ្យទៅទិញឥវ៉ាន់ហើយនាងប៉ិចហួសទៅប្រាប់ សេដ្ឋីថា"ឲ្យឪពុកម្តាយចាំទិញមឈូស ត្បិតកូនសេដ្ឋីនៅ ដេកនឹង ប្តីខ្ញុំមក ទាន់វារត់ទៅ ដេកក្នុងមឈូស ឥឡូវនេះប្តីខ្ញុំ សែងយកមកព្រឹកនេះហើយ។ " ប្រាប់ ហើយនាងប៊ិចក៏ ត្រឡប់ទៅផ្ទះវិញ ចៅសុក្រនិងចៅសៅរ៍ស៊ីបាយរួចក៏សែងមឈូសយកទៅលក់។ សេដ្ឋី ឲ្យខ្ញុំមួយនាក់ចាំមើល ផ្លូវផ្តាំថា " បើឃើញអ្នកណាសែង ក្តារមឈូស មកលក់ឲ្យរត់ទៅ ហៅយើង"។ ចៅសុក្រ និងចៅសៅរ៍សែងក្តារមឈូស ទៅ ដល់ផ្ទះសេដ្ឋី ស្រែកពពាយ នាយថា"អ្នកណាទិញក្តារមឈូសទេ?"។ សេដ្ឋីឭសួរថា"លក់តមៃ្លប៉ុន្មាន?"។ ចៅសុក្រ ប្រាប់ថា"ឲ្យចាក់ប្រាក់ពីដីឡើង ស្មើនឹងមឈូស " ។ សេដ្ឋីសុំតមៃ្ល ចៅសុក្រ មិនព្រម។ សេដ្ឋីក៏ប្រើខ្ញុំកំដរ ឲ្យទៅយកប្រាក់មកចាក់ស្មើនឹងមឈូសហើយចៅសុក្រនិងចៅសៅរ៍ យកប្រាក់ទៅផ្ទះចែកគ្នា។ សេដ្ឋីគាស់មឈូសយកកូន ចេញ ក្រោយមក ចៅសៅរ៍យក នាងប៉ិចធ្វើប្រពន្ធដូច ដដែលវិញ។

ប្រភពៈ Khmer Now

Saturday, 29 March 2014

រឿងដង្កូវនិងក្អែក

សត្វក្អែក

មាន ​និទាន​មួយ​ថា​ សត្វ​ដង្កូវ​កំពុង​ស៊ី​ស្លឹក​ឈើ​ មាន​សត្វ​ក្អែក​មួយ​ហើរ​រក​ចំណី​​ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា << ពេល​នេះ​ មាន​លាភ​បាន​ដង្កូវ​ស៊ី >> ក៏​ហើរ​ទៅ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា <<ខ្លួន​អា​ក្អែក​នេះ​ ចិត្ត​ឃោរ​ឃៅ​ នឹង​ចឹក​អញ​ស៊ី​ឥឡូវ​ហើយ >> ។ ដង្កូវ​សួរ​ក្អែក​ថា << មក​រក​អ្វី ? >> ។ ក្អែក​ប្រាប់​ទៅ​ដង្កូវ​វិញ​ថា << អញ​មក​ស៊ី​ដង្កូវ​ឯង >>។ ដង្កូវ​ថា << លុះ​តែ​ក្អែក​ឯង​ រក​ប្រស្នា​អញ​ឃើញ​ទើប​ស៊ី​អញ​បាន, បើ​រក​ប្រស្នា​អញ​មិន​ឃើញ​ ស៊ី​អញ​មិន​បាន​ទេ >> ។ ក្អែក​សួរ​ថា << ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្ដេច​សួរ​មក​ចុះ​​អញ​នឹង​រក​ឲ្យ​ឃើញ >> ។
ដង្កូវ​សួរ​ទៅ​ក្អែក​ ដូច​មាន​ត​ទៅ​នេះ :

១ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ផ្អែម​ជាង​គេ​បំផុត ?
២ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ជូរ​ចត់​ជាង​គេ​បំផុត ?
៣ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ស្អុយ​ជាង​គេ​បំផុត ?
៤ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​បំផុត ?
កាល​ បើ​ក្អែក​ បាន​ឮ​ដង្កូវ​សួរ​ប្រស្នា​ទាំង​៤​បទ​នេះ​ហើយ​ មាន​សេចក្ដី​ត្រេកអរ​ជា​ទី​បំផុត​ ក៏​ស្រែក​ហ៊ោ​កញ្រ្ជៀវ​លេង​ ដោយ​គិត​ថា << ប្រស្នា​ដង្កូវ​ទាំង​៤​បទ​នេះ​ អញ​មុខ​ជា​រក​ឃើញ​ឥឡូវ​ហើយ​ នឹង​បាន​ស៊ី​ដង្កូវ​នេះ​មិន​ខាន >> ទើប​ក្អែក​ឆ្លើយ​ដោះ​ស្រាយ​ប្រស្នា​ដូច​មាន​ត​ទៅ​នេះ ។
១ ដែល​គេ​ហៅ​ថា​ផ្ងែម​នោះ​ គឺ​មាន​ស្ករ​ និង​ឃ្មុំ​ ផ្អែម​ជាង​អ្វី​ទាំង​ពួង ។
២ ដែល​គេ​ហៅ​ថា​ជូរ​ចត់​នោះ​ គឺ​មាន​ម្ជូរ​ក្រូច​ឆ្មារ, អម្ពិល, ម្ជូរ​សណ្ដាន់, ម្ជូរ​ក្រសាំង, និង​ទឹក​ខ្មេះ ។
៣ ដែល​គេ​ហៅ​ថា​ស្អុយ​ជាង​គេ​នោះ​ គឺ​អាចម៍​ និង​គម្រង់​ខ្មោច​សត្វ​ទាំង​ពួង ។
៤ ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​នោះ​ គឺ​ផ្កា​រំដួល​ ផ្កា​ម្លិះ​ និង​ទឹក​អប់ ។
៥ ក្អែក​បាន​ដោះ​ស្រាយ​ប្រស្នា​ទាំង​៤​បទ​នេះ​ ប្រាប់​ទៅ​ដង្កូវ ។
ដង្កូវ​ថា <<ក្អែក​ ដោះ​ប្រស្នា​នេះ​ មិន​ត្រូវ​ទេ >> ។ ក្អែក​ក៏​ដាក់​មុខ​ស្រងូត​ និយាយ​ទៅ​ដង្កូវ​វិញ​ថា << បើ​ដង្កូវ​ឯង​ថា​ខុស​ សុំ​ឲ្យ​ដង្កូវ​ប្រាប់​ប្រស្នា​នេះ​មក​អញ​ឲ្យ​បាន​ដឹង​ផង >> ។ ដង្កូវ​ប្រាប់​ទៅ​ក្អែក​វិញ​ថា << ប្រាប់​បាន​ តែ​ក្អែក​ឯង​កុំ​ស៊ី​អញ​​ទើប​អញ​ប្រាប់ >> ។ ក្អែក​ថា <<ឲ្យ​តែ​ប្រាប់​ចុះ​ អញ​មិន​ស៊ី​ដង្កូវ​ឯង​ទេ >> ។ លុះ​បាន​ខ​សន្យា​ព្រម​ព្រៀង​គ្នា​យ៉ាង​ហ្នឹង​ហើយ, ដង្កូវ​ក៏​ដោះ​ស្រាយ​ប្រស្នា​ប្រាប់​ទៅ​ក្អែក​ ដូច​មាន​ពាក្យ​ត​ទៅ​នេះ :
១ ដែល​គេ​ហៅ​ថា​ ផ្អែម​នោះ​ មិន​មែន​ផ្អែម​ស្ករ​ទឹក​ឃ្មុំ​នោះ​ទេ​ គឺ​ផ្អែម​ពាក្យ​សម្ដី​ ដែល​និយាយ​ទៅ​មក​រក​គ្នា​ ដោយ​ពាក្យ​ពិរោះ​ស្មោះ​ត្រង់​រក​គ្នា, នេះ​ហើយ​ហៅ​ថា​ ផ្អែម​ជា​ទី​បំផុត ។
២ ដែល​គេ​ហៅ​ថា​ ជូរ​ចត់​នោះ​ មិន​មែន​ជូរ​ចត់​ អម្ពិល​ សណ្ដាន់​ ក្រូចឆ្មារ​ ទឹក​ខ្មេះ​នោះ​ទេ​ គឺ​ពាក្យ​ផរុសវាទ​ ឃោរឃៅ​ ឥត​គួរ​ ឥត​សម​ ដែល​និយាយ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក, នេះ​ហើយ​ហៅ​ថា << ជូរ​ចត់​លើស​ជូរ​ចត់​អ្វី​ទាំង​ពួង ។
៣ ដែល​គេ​ហៅ​ថា​ ស្អុយ​នោះ​ មិន​មែន​ស្អុយ​អាចម៍​ ឬ​ស្អុយ​គម្រង់នោះ​ទេ​ គឺ​ស្អុយ​កេរ្ត៍​ ស្អុយ​ឈ្មោះ​ ដែល​ប្រព្រឹត្ត​អាក្រក់​ក្នុង​លោក , នេះ​ហើយ​ហៅ​ថា <<<ស្អុយ​ច្រាស​ខ្យល់ >>។
៤ ដែល​គេ​ហៅ​ថា​ ក្រអូប​នោះ​ គឺ​មិន​មែន​ក្រអូប​ក្លិន​ផ្កា​ ឬ​ទឹក​អប់​នោះ​ទេ​ គឺ​ក្រអូប​កេរ្ត៍​ឈ្មោះ​ ដែល​ប្រតិបត្តិ​ល្អ, នេះ​ហើយ​ហៅ​ថា << ក្រអូប​ជាង​គ្រឿង​ក្រអូប​ទាំងពួង >>។
ក្អែក​បាន​ស្ដាប់​ប្រស្នា​ទាំង​នេះ​ហើយ​ ឈប់​ស៊ី​ដង្កូវ​ទៅ ។

តូច​មែន​ពិត​ ដូច​ពេជពណ្ណរាយ


បានមកពីប្រភព: Khmer Now

Tuesday, 18 February 2014

ក្រុងឧដុង្គ


ទីក្រុងឧត្តង្គចាប់ផ្តើមសាងឡើង ក្នុងសតវទី១៧នៃគ.ស ក្នុងរជ្ជកាលព្រះបាទសម្តេច ព្រះជ័យជេដ្ឋាទី២ ដូចមានចែងក្នុង ព្រះជាពង្សសាវដាប្រទេសកម្ពុជា តទៅនេះ៖ ក្នុងព.ស ២១៦៤ គ.ស ១៦៦០ ព្រះបាទសម្តេចព្រះជ័យជេដ្ឋា ជាម្ចាស់ជីវិតលើត្បូង ស្តេចគង់នៅ ព្រះរាជវាំងល្វាឯម (សៀវភៅពង្សសាវតានៃប្រទេសកម្ពុជារបស់ក្រសួងសុខធិការបោះពុព្ភផ្សាយក្នុងឆ្នាំ១៩៥២ ទំព័រ៥៥ ដាក់ក្នុងវង់ក្រចកថា(ស្រុកព្រៃល្វាឯម)។
ទ្រង់នាំព្រះអគ្គមហេសីព្រះស្នំក្រំការសេនាធិបតី និងនាម៉ីនសព្វមុខមន្ត្រីរាជការទាំងពួងចុះព្រះរាជទីនាំងនាវា ស្តេចយាងទៅប្រពាតនៅតំបន់អូរក្រងលាយក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថ្ងៃរូចស្តេចយាងទៅក្រសាលនៅទីតាដុងយាយជ័យទ្រង់ទតឃើញទីទួលមួយនៅតំបន់ស្រះកែវជាទីមានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហរទ័យហើយទ្រង់មានព្រះតម្រាស់និងមន្ត្រីរាជការទាំងពួងមានហោរ៉ាធិបតីជាដើមថា “យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់លោកអ្នកទាំងពួងយល់ថាដូចម្តេច?”។ ឧញ៉ាហោរ៉ាធិបតី គន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរ៉ាសាស្រ្ត ហើយក្រាបទូលថា “ទីនេះជាទីជ័យ ភូមិសាស្រ្តល្អណាស់ត្រូវតាមក្បូនទាយថានឹងមានបៈទិ្ធតបៈតេជៈឈ្នះអស់សត្រូវទាំង៨ទិស”។ ព្រះរាជាទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ចាត់អោយឧញ៉ាក្រឡាហោមកែវ អោយជានាយកចាត់ការកសាងព្រះរាជវាំង នៅតំបន់ស្រះកែវនោះ ទ្រង់ហត់ហើយស្តេចត្រឡប់មកព្រះរាជវាំងល្វាឯមវិញ។ លំដាប់ពីនោះឧញ៉ាក្រឡាហោមកែវក៏បង្គាប់ទៅចៅហ្វាយស្រុកអោយកេណ្ឌបណ្តារាស្រកាប់ដើមឈើមកធ្វើជាព្រះរាជវាំងតាមព្រះរាជបញ្ជា។ លុះប្រមូលគ្រឿងសំភារៈបានសព្វគ្រប់ហើយឧញ៉ាក្រឡាហោមកែវបង្គាប់មេការអោយចាប់ផ្តើមចាត់ការលើកដីធ្វើជាបន្ទាយយាមល្បាតជុំវិញសង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់តូច ដំណាក់ធំ ហើយយកសេចក្តីក្រាបបង្គំទូលសូមទ្រង់ជ្រាបសព្វគ្រប់ការ។ លុះទ្រង់ជ្រាបហើយព្រះបាទសម្តេចជ័យជេដ្ឋាជាម្ចាស់ជីវិតលើត្បូង ស្តេចចាកចេញពីព្រះបរមរាជវាំងល្វាឯមទ្រង់ឡើងគង់ព្រះទីនាំងនាវាធ្វើព្រះរាជដំណើរតាមទន្លេសាបមួយអន្លើដោយព្រះរាជអគ្គមហេសីព្រះស្នំក្រំការព្រះរាជស្សានុវង្ស សេនាធិបតីនាម៉ឺនមន្រ្តីរាជការគ្រប់ក្រុមរាជាបរិពារដល់កំពង់តាដុងយាយជ័យប្រថាប់នៅទីនោះ៣រាត្រី ទ្រង់ព្រះរាជបញ្ជាភ្នាក់ងារមុខក្រសួងអោយរៀបចំធ្វើព្រះរាជពិធីឡើងព្រះរាជវាំងថ្មី និមន្តព្រះរាជាគណចំរើនព្រះបរិត្ត៣ថ្ងៃ ចូលព្រះរាជពិធីនៅថ្ងៃ៥កើតខែផល្គុនឆ្នាំវក ទោស័ក ព.ស២១៦៤ គ.ស១៦២០ ហើយព្រះរាជវង្សានុវង្សព្រះអគ្គមហេសីព្រះស្នំក្រំការសេនាធិបតីមន្រ្តីរាជការជាបរិពារហែស្តេចឡើងកំពង់ហ្លួងចូលទៅគង់ព្រះរាជវាំងថ្មី រួចទ្រង់អោយរៀបធ្វើព្រះរាជពិធីសម្ភោធព្រះនគរ៣ថ្ងៃដដោយមានល្បែងមហោស្រពគ្រប់បែបជាឧឡារឹកអធិកអធមក្រៃពេក ទើមទ្រង់តាំងព្រះនាមនគរថ្មីថា “ព្រះរាជវាំងមហានគរឧត្តុង្គមានជ័យបុរីរម្យ ឧត្តមរាជនិវេសដ្ឋាន” ដែលហៅខ្លីថា “ក្រុងឧត្តុង្គមានជ័យ” ។

Smart Goal Settings

Goal Setting: S  =   S pecific M  =   M easurable A  =   A ttainable R  =   R elevant T  =   T ime-bound